عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (15)
រ៉ស៊ូលុលឡោះ ﷺ លោកបានប្រើពួកយើងឲ្យធ្វើប្រាំពីរប្រការ និងបានហាមឃាត់ពួកយើងពីប្រាំពីរប្រការ៖ លោកបានប្រើពួកយើងឲ្យសួរសុខទុក្ខអ្នកជំងឺ ដង្ហែរសព ឆ្លើយតបចំពោះអ្នកកណ្ដាស ជួយបំពេញពាក្យសម្បថ ឬជួយអ្នកដែលបានស្បថដើម្បីបំពេញពាក្យសម្បថរបស់គេ ជួយអ្នកដែលត្រូវគេបំពាន ឆ្លើយតបអ្នកដែលអញ្ជើញ និងឲ្យសាឡាម(គារវកិច្ច)។ ហើយលោកបានហាមឃាត់ពួកយើងមិនឲ្យពាក់ចិញ្ចៀនមាស ផឹកទឹកក្នុងភាជន៍ដែលធ្វើពីប្រាក់ អង្គុយលើកែបសេះដែលធ្វើពីសូត្រ ស្លៀកសម្លៀកបំពាក់ដែលធ្វើពីធ្មៃលាយជាមួយនឹងសូត្រ ស្លៀកពាក់សូត្រ ស្លៀកពាក់សម្លៀកបំពាក់ធ្វើពីសូត្រគ្រើម និងសម្លៀកបំពាក់ធ្វើអំពីសូត្រទន់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ កាលណាលោកទៅសួរសុខទុក្ខអ្នកជំងឺ លោកតែងបួងសួងឲ្យអ្នកជំងឺដោយសូត្រថា៖
أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا
(ឱព្រះជាម្ចាស់នៃមនុស្សលោក! សូមទ្រង់បំបាត់ជំងឺនេះ និងឲ្យគាត់បានជាសះស្បើយផង។ ទ្រង់ជាអ្នកឲ្យជាសះស្បើយ។ គ្មានអ្នកណាមានលទ្ធភាពក្រៅពីទ្រង់ដែលអាចធ្វើឲ្យជាទាំងស្រុងពីជំងឺទាំងពួងឡើយ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកស្ងាប ចូរឲ្យគេយកដៃបិទមាត់ ព្រោះស្ហៃតនវានឹងចូល”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“សិទ្ធិរបស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមមានប្រាំគឺ ការទទួលសាឡាម(គារវកិច្ច) ការសួរសុខទុក្ខអ្នកជំងឺ ការដង្ហែសព ការទទួលយកការអញ្ជើញ និងការឆ្លើយតបចំពោះអ្នកកណ្ដាស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុរសមិនត្រូវមើលទៅកាន់កេរខ្មាស(អាវរ៉ាត់)របស់បុរសដូចគ្នាឡើយ ហើយស្ត្រីក៏មិនត្រូវមើលទៅកាន់កេរខ្មាសរបស់ស្ត្រីដូចគ្នាដែរ។ ម្យ៉ាងទៀត បុរសមិនត្រូវដេកជាមួយបុរសផ្សេងទៀតក្នុងសម្លៀកបំពាក់តែមួយឡើយ ហើយស្ត្រីក៏មិនត្រូវដេកជាមួយស្ត្រីផ្សេងទៀតក្នុងសម្លៀកបំពាក់តែមួយដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ជាការពិតណាស់ ណាពី ﷺ លោកបានចេញមកជួបពួកយើង ហើយពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយពីរបៀបឲ្យសាឡាមទៅចំពោះលោក។ ចុះតើពួកយើងត្រូវសឡាវ៉ាតទៅចំពោះលោកយ៉ាងដូចម្តេច? លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកពោលថា៖
اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាតលើណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតលើក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់ណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានប្រទានពរជ័យដល់ក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកកុំស្លៀកសូត្រទន់ និងកុំស្លៀកសូត្រគ្រើម។ ហើយចូរពួកអ្នកកុំផឹកទឹកនៅក្នុងសម្ភារៈធ្វើពីមាសនិងប្រាក់ និងកុំទទួលទានអាហារនៅក្នុងថាសដែលធ្វើពីសារធាតុទាំងពីរនេះ ព្រោះវាគឺសម្រាប់ពួកគេ(អ្នកគ្មានជំនឿ)នៅក្នុងលោកិយ ហើយសម្រាប់ពួកយើង(អ្នកមូស្លីម)នៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅពេលពួកយើងចូលរួមទទួលទានអាហារជាមួយរ៉ស៊ូលុលឡោះ ﷺ ម្ដងៗ ពួកយើងមិនទាន់ដាក់ដៃរបស់ពួកយើង(ចាប់អាហារ)នោះឡើយ ទាល់តែរ៉ស៊ូលុលឡោះចាប់ផ្ដើមមុនដោយដាក់ដៃរបស់លោក(ចាប់អាហារ)។ មានពេលមួយនោះ ពួកយើងបានទទួលទានអាហារជាមួយលោក ស្រាប់តែមានកេ្មងស្រីម្នាក់បានមកដល់ហាក់ដូចជាត្រូវគេច្រាន។ នាងបានដាក់ដៃរបស់នាងនៅលើអាហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានចាប់ដៃរបស់នាង។ ក្រោយមក មកមានបុរសជនបទម្នាក់បានមកដល់ដូចត្រូវគេច្រានដែរ។ លោកក៏បានចាប់ដៃបុរសនោះទៀត ហើយលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ ស្ហៃតនវាទាមទារអាហារដែលគេមិនរំលឹកនាមរបស់អល់ឡោះនៅពេលទទួលទានអាហារនោះ ហើយវាបានជំរុញកេ្មងស្រីនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។ ហេតុនេះហើយទើបខ្ញុំចាប់ដៃរបស់នាង។ ហើយវាបានជំរុញបុរសជនបទនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។ ដូចេ្នះហើយទើបខ្ញុំចាប់ដៃបុរសនោះ។ សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងដៃរបស់ទ្រង់ថា ពិតប្រាកដណាស់ ដៃរបស់ស្ហៃតននៅក្នុងដៃរបស់ខ្ញុំជាមួយនឹងដៃរបស់នាង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម