عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
ពិតណាស់ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបនឹងណាពី ﷺ ហើយនិយាយថា៖ ឱមូហាំម៉ាត់! តើអ្នកមានជំងឺឬ? លោកបានឆ្លើយថា៖ “បាទ ពិតមែនហើយ”។ ជីព្រីលបានសូត្រថា៖
" بِسْمِ الله أرْقِيكَ ، مِنْ كُلِّ شَيْءٍ يُؤْذِيكَ ، مِنْ شَرِّ كُلِّ نَفْسٍ أَوْ عَيْنِ حَاسِدٍ ، اللهُ يَشْفِيكَ ، بِسمِ اللهِ أُرقِيكَ"
(ក្នុងនាមអល់ឡោះ ខ្ញុំស្តោះផ្លុំឲ្យអ្នកអំពីរាល់ប្រការអាក្រក់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នក និងអំពីប្រការអាក្រក់នៃបុគ្គលទាំងឡាយ ឬប្រការអាក្រក់ដែលបង្កដោយភ្នែករបស់អ្នកឈ្នានីស។ អល់ឡោះគឺជាអ្នកព្យាបាលអ្នកឲ្យជាសះស្បើយ ហើយក្នុងនាមអល់ឡោះខ្ញុំស្តោះផ្លុំឲ្យអ្នក)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរអ្នកដាក់ដៃរបស់អ្នកត្រង់កន្លែងដែលឈឺនៃខ្លួនប្រាណរបស់អ្នក ហើយសូត្រថា៖ “بسم اللهِ” (ក្នុងនាមអល់ឡោះ) ចំនួន៣ដង។ បន្ទាប់មក ចូរអ្នកសូត្រចំនួន៧ដងថា៖
أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ
(ខ្ញុំសុំពីអល់ឡោះជាម្ចាស់និងអានុភាពរបស់ទ្រង់ឲ្យបញ្ចៀសរូបខ្ញុំពីប្រការអាក្រក់ដែលខ្ញុំជួបប្រទះ និងពីអ្វីដែលខ្ញុំខ្លាច)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
រ៉ស៊ូលុលឡោះ ﷺ កាលណាលោកទៅសួរសុខទុក្ខអ្នកជំងឺ លោកតែងបួងសួងឲ្យអ្នកជំងឺដោយសូត្រថា៖
أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا
(ឱព្រះជាម្ចាស់នៃមនុស្សលោក! សូមទ្រង់បំបាត់ជំងឺនេះ និងឲ្យគាត់បានជាសះស្បើយផង។ ទ្រង់ជាអ្នកឲ្យជាសះស្បើយ។ គ្មានអ្នកណាមានលទ្ធភាពក្រៅពីទ្រង់ដែលអាចធ្វើឲ្យជាទាំងស្រុងពីជំងឺទាំងពួងឡើយ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម