Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
តើអ្នកចង់ឲ្យខ្ញុំបង្ហាញពីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនៅក្នុងឋានសួគ៌ឬទេ? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ។ គាត់ក៏និយាយថា៖ គឺស្ត្រីខ្មៅម្នាក់នេះ។ នាងបានមកជួបណាពី ﷺ ហើយនិយាយថា៖ ខ្ញុំមានជំងឺឆ្កួតជ្រូក ហើយ(ពេលវាកើតឡើងម្តងៗ)ខ្ញុំតែងធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកសុំពីអល់ឡោះឲ្យខ្ញុំ(បានជាសះស្បើយ)ផង។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ “ប្រសិនបើនាងចង់ សូមនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែប្រសិនបើនាងចង់(ជាសះស្បើយ) ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ”។ ស្ត្រីនោះនិយាយថា៖ ខ្ញុំនឹងអត់ធ្មត់។ នាងបានបន្តថា៖ ប៉ុន្តែ(ពេលវាកើតឡើងម្តងៗ)ខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកបួងសួងសុំពីអល់ឡោះកុំឲ្យខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅផង។ ពេលនោះ លោកក៏បានបួងសួងពីអល់ឡោះឲ្យនាង។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ស្ត្រីមិនត្រូវធ្វើដំណើរក្នុងរយៈចម្ងាយដើរពីរថ្ងៃឡើយ លើកលែងតែមានស្វាមីរបស់នាង ឬម៉ះរ៉មរបស់នាង(សាច់ញាតិដែលមិនអាចរៀបការនឹងគ្នាបាន)ទៅជាមួយ។ ហើយគេមិនត្រូវបួសនៅថ្ងៃពីរនេះឡើយ គឺថ្ងៃរ៉យ៉ាហ្វិតត្រោះ និងថ្ងៃរ៉យ៉ាអ័ទហា និងមិនត្រូវសឡាត(ស៊ូណិត)ឡើយ បន្ទាប់ពីសឡាតស៊ូពុសរួច រហូតដល់ថ្ងៃរះ និងបន្ទាប់ពីសឡាតអាសើររួច រហូតដល់ថ្ងៃលិច។ ហើយគេមិនត្រូវព្យាយាមធ្វើដំណើរនោះឡើយ លើកលែងតែទៅកាន់ម៉ាស្ជិតបី គឺម៉ាស្ជិតអាល់ហារ៉ម ម៉ាស្ជិតអាល់អឹកស និងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។ ពួកនាងបានសួរថា៖ តើអ្វីទៅជាភាពខ្វះខាតខាងបញ្ញារបស់ពួកយើង និងខាងសាសនារបស់ពួកយើងនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “តើពុំមែនទេឬដែលការធ្វើសាក្សីរបស់ស្ត្រីម្នាក់ ស្មើនឹងពាក់កណ្តាលនៃការធ្វើសាក្សីរបស់បុរសម្នាក់នោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “នោះហើយជាភាពខ្វះខាតខាងបញ្ញារបស់នាង។ តើពុំមែនទេឬដែលពេលនាងមករដូវ គឺនាងមិនសឡាត និងមិនបួសនោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាភាពខ្វះខាតខាងសាសនារបស់នាង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការចូលទៅជួបស្ដ្រី”។ ពេលនោះ មានបុរសអាន់សរម្នាក់បានសួរថា៖ តើលោកយល់យ៉ាងណាដែរចំពោះសាច់ថ្លៃប្រុស? លោកបានឆ្លើយថា៖ “សាច់ថ្លៃប្រុស គឺស្លាប់(ងាយនឹងមានបញ្ហាបំផុត)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម