Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

2 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

រ៉ស៊ូលុលឡោះ ﷺ លោកបានចាត់តាំងបុរសម្នាក់ដែលគេហៅគាត់ថា អ៊ិពនូលុតពីយ៉ះ ឲ្យទៅប្រមូលហ្សាកាត់របស់អម្បូរស៊ូឡែម។ នៅពេលដែលគាត់មកដល់ម៉ាទីណះវិញ គាត់ក៏គណនាវា។ ហើយគាត់ក៏បាននិយាយថា៖ នេះគឺជាទ្រព្យរបស់ពួកអ្នក។ ចំណែកនេះ គឺជាអំណោយ(ដែលគេផ្តល់ឲ្យខ្ញុំ)។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ហេតុអ្វីបានជាអ្នកមិនអង្គុយក្នុងផ្ទះឪពុកម្តាយរបស់អ្នកដើម្បីទទួលបានអំណោយនេះទៅ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់មែននោះ”។ បន្ទាប់មក លោកបានថ្លែងសុន្ទរកថាមកកាន់ពួកយើង ដោយបានកោតសរសើរអល់ឡោះ និងថ្លែងសរសើរដល់ទ្រង់។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ជាបន្ទាប់មកទៀត ពិតប្រាកដណាស់ ខ្ញុំបានចាត់តាំងបុរសម្នាក់ក្នុងចំណោមពួកអ្នកឲ្យធ្វើការងារខ្លះក្នុងចំណោមការងារដែលអល់ឡោះបានតែងតាំងខ្ញុំ។ ក្រោយមក គេបានមកវិញ ហើយនិយាយថា៖ នេះជាទ្រព្យរបស់ពួកអ្នក ចំណែកនេះជាអំណោយដែលគេផ្តល់ឲ្យខ្ញុំ។ ហេតុអ្វីបានជាគេមិនអង្គុយនៅផ្ទះឪពុកម្តាយរបស់ខ្លួនរង់ចាំគេផ្តល់អំណោយឲ្យទៅ? សូមស្បថនឹងអល់ឡោះ! របស់អ្វីមួយដែលនរណាម្នាក់នៃពួកអ្នកយកវាដោយមិនត្រឹមត្រូវនោះ គឺគេនឹងទៅជួបអល់ឡោះនៅថ្ងៃបរលោកដោយរែកពន់វាជាមិនខាន ហើយខ្ញុំនឹងមិនទទួលស្គាល់អ្នកណាម្នាក់នៃពួកអ្នកដែលជួបអល់ឡោះដោយនាំមកនូវសត្វអូដ្ឋដែលកំពុងបន្លឺសំឡេង ឬសត្វគោ ឬសត្វចៀមដែលកំពុងស្រែកនោះឡើយ”។ បន្ទាប់មក លោកបានលើកដៃទាំងពីររបស់លោក រហូតដល់គេឃើញផ្ទៃសនៃឃ្លៀករបស់លោក ហើយលោកបានមានប្រសាសន៍ថា៖ “ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយ(ដល់ពួកគេ)ហើយឬ”។ ខ្ញុំ(អាពូហ៊ូមៃទ៍ )បានឃើញដោយផ្ទាល់នឹងភ្នែក និងស្តាប់ឮដោយផ្ទាល់ត្រចៀករបស់ខ្ញុំ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកផ្តល់អំណោយដល់គ្នាទៅវិញទៅមក នោះពួកអ្នកនឹងកាន់តែស្រឡាញ់គ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាល់ពូខរី ក្នុងសៀវភៅ អាល់អាហ្ទាប់ អាល់មុហ្វរ៉ត់, អាពូយ៉ាក់ឡា និងអាល់ពៃហាគី