Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

27 នៃ 839 កាត

លុបតម្រង
“បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានសួរអាអ៊ីស្ហះថា៖ ហេតុអ្វីបានជាអ្នកដែលមានរដូវតម្រូវឲ្យបួសសង តែមិនតម្រូវឲ្យសឡាតសង? ពេលនោះ គាត់បាននិយាយថា៖ តើនាងជាពួក “ហារូរីយ៉ះ” ឬ? ខ្ញុំបានតបថា៖ ខ្ញុំមិនមែនជាពួកហារូរីយ៉ះ ទេ។ ប៉ុន្តែខ្ញុំគ្រាន់តែសួរ(ចង់ដឹង)ប៉ុណ្ណោះ។ គាត់បាននិយាយថា៖ ពួកយើងធ្លាប់ជួបបញ្ហានេះ ហើយគេប្រើពួកយើងឲ្យបួសសង តែមិនបានប្រើពួកយើងឲ្យសឡាតសងឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានបុរសជាច្រើនក្នុងចំណោមសហាហ្ពាត់របស់ណាពី ﷺ បានសុបិនឃើញយប់ឡៃឡាទុលក៏ទើរក្នុងប្រាំពីរយប់ចុងក្រោយ(នៃខែរ៉ម៉ាហ្ទន)។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំយល់ឃើញថា សុបិនរបស់អ្នកទាំងអស់គ្នាសុទ្ធតែត្រូវគ្នាក្នុងប្រាំពីរយប់ចុងក្រោយ។ ដូច្នេះ ជនណាដែលចង់ស្វែងរកយប់នោះ ចូរឲ្យគេស្វែងរកវាក្នុងប្រាំពីរយប់ចុងក្រោយនេះចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់នៅក្នុងឋានសួគ៌ មានទ្វារមួយដែលគេហៅថា រ៉យយ៉ាន។ អ្នកបួសទាំងឡាយនឹងចូលតាមទ្វារនេះនៅថ្ងៃបរលោក។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ គេបានប្រកាសថា៖ តើអ្នកបួសទាំងឡាយនៅឯណា? ពេលនោះ ពួកគេក៏ក្រោកឈរឡើង។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ នៅពេលដែលពួកគេចូលរួច គេក៏បិទទ្វារនោះដោយគ្មានអ្នកណាម្នាក់អាចចូលតាមទ្វារនោះបានឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានបុរសម្នាក់បានសួររ៉ស៊ូលុលឡោះ ﷺ ថា៖ តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន ខ្ញុំប្រព្រឹត្តនូវអ្វីដែលគេអនុញ្ញាត ខ្ញុំចៀសវាងពីប្រការដែលគេហាមឃាត់ ហើយខ្ញុំមិនបន្ថែមអ្វីមួយពីលើនេះទៀតឡើយ ថាតើខ្ញុំបានចូលឋានសួគ៌ដែរឬទេ? លោកបានឆ្លើយថា៖ “បាទ (បានចូល)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាភ្លេចខ្លួនខណៈពេលគេកំពុងបួស ហើយបានបរិភោគអាហារ ឬផឹក ចូរឱ្យគេបន្តការបួសរបស់ខ្លួន។ តាមពិត អល់ឡោះទេជាអ្នកផ្ដល់អាហារ និងទឹកដល់រូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ រាល់ទង្វើរបស់កូនចៅអាហ្ទាំ គឺសម្រាប់រូបគេ លើកលែងតែការបួសប៉ុណ្ណោះ វាគឺសម្រាប់យើង ហើយយើងជាអ្នកតបស្នងវា(ដោយផ្ទាល់)។ ការបួសគឺជារនាំង។ ប្រសិនបើថ្ងៃណាមួយដែលនរណាម្នាក់នៃពួកអ្នកបួស ចូរគេកុំប្រព្រឹត្តទង្វើអសីលធម៌ កុំឡូឡា។ ហើយប្រសិនបើមានអ្នកណាម្នាក់ជេរប្រមាថគេ ឬបង្កជម្លោះជាមួយគេ ចូរឲ្យគេពោលថា៖ ពិតណាស់ ខ្ញុំគឺជាអ្នកបួស។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃទ្រង់! ក្លិនមាត់របស់អ្នកបួសនៅចំពោះអល់ឡោះជាម្ចាស់ គឺក្រអូបជាងក្លិនទឹកអប់ទៅទៀត។ សម្រាប់អ្នកបួសនឹងទទួលបានភាពរីករាយពីរដង គឺគេរីករាយនៅពេលស្រាយបួស និងនៅពេលជួបម្ចាស់របស់គេ គេរីករាយចំពោះការបួសរបស់ខ្លួន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម