Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (49)
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងលើកដៃទាំងពីររបស់លោកស្មើនឹងស្មានៅពេលចាប់ផ្តើមសឡាត និងនៅពេលតឹកពៀរដើម្បីរូកុ។ ហើយនៅពេលងើបក្បាលពីរូកុវិញ លោកក៏លើកដៃទាំងពីរដូចគ្នានេះដែរ ហើយសូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ” (អល់ឡោះជាម្ចាស់ទ្រង់ឮហើយអ្នកដែលសរសើរទ្រង់។ ឱម្ចាស់របស់យើង ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់)។ ហើយលោកមិនធ្វើដូចនេះទេនៅពេលស៊ូជោត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានចងចាំពីណាពី ﷺ ចំនួនដប់រ៉ក្អាត់៖ ពីររ៉ក្អាត់មុនសឡាតហ្ស៊ូហូរ, ពីររ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហូរ, ពីររ៉ក្អាត់បន្ទាប់ពីសឡាតម៉ាហ្គ្រិបនៅឯផ្ទះរបស់លោក, ពីររ៉ក្អាត់បន្ទាប់ពីសឡាតអ៊ីស្ហានៅឯផ្ទះរបស់លោក និងពីររ៉ក្អាត់មុនសឡាតស៊ូពុស។ ពេលវេលាទាំងនេះ គឺជាពេលដែល ណាពី ﷺ មិនជួបជាមួយនឹងនរណាម្នាក់ឡើយ។ ហាហ្វសោះ បានប្រាប់ខ្ញុំថា៖ នៅពេលដែលអ្នកអាហ្សានបានអាហ្សាន ហើយហ្វាជើរបានរះ គឺលោកសឡាតពីររ៉ក្អាត់។ នៅក្នុងពាក្យពេចន៍ផ្សេងទៀត៖ ពិតណាស់ណាពី ﷺ លោកធ្លាប់សឡាតពីររ៉ក្អាត់បន្ទាប់ពីសឡាតជុមអាត់រួច។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីមក្នុងគ្រប់សេចក្តីរាយការណ៍ទាំងអស់
មានបុរសម្នាក់បានសួរណាពី ﷺ ខណៈពេលដែលលោកនៅលើមិមពើរថា៖ តើលោកយល់យ៉ាងណាចំពោះសឡាតពេលយប់? លោកបានឆ្លើយថា៖ “ពីររ៉ក្អាត់ឲ្យសាឡាមម្តង ពីររ៉ក្អាត់ឲ្យសាឡាមម្តង។ ប្រសិនបើគេខ្លាចពេលស៊ូពុសមកដល់ គឺគេត្រូវសឡាតមួយរ៉ក្អាតដែលជាការសឡាតវីតៀរសម្រាប់រូបគេនូវអ្វីដែលរូបគេបានសឡាត”។ ហើយលោកធ្លាប់បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកចាត់ទុកសឡាតវីតៀរជាសឡាតចុងក្រោយរបស់ពួកអ្នក”។ ពិតណាស់ ណាពី ﷺ លោកបានបង្គាប់ប្រើដូចនេះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម