Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

8 នៃ 839 កាត

លុបតម្រង
“ពិតប្រាកដណាស់ ការស្លោះផ្តុំ ការពាក់ខ្សែគាថា និងការធ្វើស្នេហ៍ គឺជាអំពើស្ហ៊ីរិក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
តើអ្នកចង់ឲ្យខ្ញុំបង្ហាញពីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនៅក្នុងឋានសួគ៌ឬទេ? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ។ គាត់ក៏និយាយថា៖ គឺស្ត្រីខ្មៅម្នាក់នេះ។ នាងបានមកជួបណាពី ﷺ ហើយនិយាយថា៖ ខ្ញុំមានជំងឺឆ្កួតជ្រូក ហើយ(ពេលវាកើតឡើងម្តងៗ)ខ្ញុំតែងធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកសុំពីអល់ឡោះឲ្យខ្ញុំ(បានជាសះស្បើយ)ផង។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ “ប្រសិនបើនាងចង់ សូមនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែប្រសិនបើនាងចង់(ជាសះស្បើយ) ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ”។ ស្ត្រីនោះនិយាយថា៖ ខ្ញុំនឹងអត់ធ្មត់។ នាងបានបន្តថា៖ ប៉ុន្តែ(ពេលវាកើតឡើងម្តងៗ)ខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកបួងសួងសុំពីអល់ឡោះកុំឲ្យខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅផង។ ពេលនោះ លោកក៏បានបួងសួងពីអល់ឡោះឲ្យនាង។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មនុស្សមួយក្រុមមកពីកុលសម្ព័ន្ធ អ៊ុកល៍ ឬ អ៊ូរ៉ៃណាស់ បានមក ប៉ុន្តែមិនសមនឹងរស់នៅក្នុងម៉ាទីណះឡើយ។ គ្រានោះ ណាពី ﷺ បានប្រើពួកគេឲ្យទៅកាន់សត្វអូដ្ឋដែលកំពុងតែមានទឹកដោះ ដើម្បីឲ្យពួកគេផឹកទឹកដោះ និងទឹកនោមរបស់វា។ ដូច្នេះ ពួកគេក៏បានទៅទីនោះ។ នៅពេលដែលមានសុខភាពល្អ ពួកគេបានសម្លាប់អ្នកឃ្វាលរបស់ណាពី ﷺ ហើយលួចសត្វអូដ្ឋរបស់លោក។ ដំណឹងនេះមកដល់ពេលព្រឹកព្រលឹម ហើយលោកបានចាត់មនុស្សតាមពួកគេ។ ពេលថ្ងៃរះ បុរសទាំងនោះក៏ត្រូវបានចាប់ខ្លួនមកបង្ហាញ។ ដូច្នេះ លោកបានបង្គាប់ឲ្យកាត់ដៃ និងជើងរបស់គេចោល ភ្នែកគេត្រូវទម្លុះ ហើយបោះពួកគេទៅកាន់អាល់ហើរ៉ោះ (វាលទំនាប)។ ពួកគេបានសុំទឹកផឹក ប៉ុន្តែមិនត្រូវបានគេផ្តល់ឱ្យឡើយ។ អាពូ គីឡាប៉ះ បាននិយាយថា៖ ពួកគេបានលួច សម្លាប់ ចេញពីជំនឿរបស់ពួកគេ ហើយបានប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបនឹងណាពី ﷺ ហើយនិយាយថា៖ ឱមូហាំម៉ាត់! តើអ្នកមានជំងឺឬ? លោកបានឆ្លើយថា៖ “បាទ ពិតមែនហើយ”។ ជីព្រីលបានសូត្រថា៖ " بِسْمِ الله أرْقِيكَ ، مِنْ كُلِّ شَيْءٍ يُؤْذِيكَ ، مِنْ شَرِّ كُلِّ نَفْسٍ أَوْ عَيْنِ حَاسِدٍ ، اللهُ يَشْفِيكَ ، بِسمِ اللهِ أُرقِيكَ" (ក្នុងនាមអល់ឡោះ ខ្ញុំស្តោះផ្លុំឲ្យអ្នកអំពីរាល់ប្រការអាក្រក់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នក និងអំពីប្រការអាក្រក់នៃបុគ្គលទាំងឡាយ ឬប្រការអាក្រក់ដែលបង្កដោយភ្នែករបស់អ្នកឈ្នានីស។ អល់ឡោះគឺជាអ្នកព្យាបាលអ្នកឲ្យជាសះស្បើយ ហើយក្នុងនាមអល់ឡោះខ្ញុំស្តោះផ្លុំឲ្យអ្នក)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរអ្នកដាក់ដៃរបស់អ្នកត្រង់កន្លែងដែលឈឺនៃខ្លួនប្រាណរបស់អ្នក ហើយសូត្រថា៖ “بسم اللهِ” (ក្នុងនាមអល់ឡោះ) ចំនួន៣ដង។ បន្ទាប់មក ចូរអ្នកសូត្រចំនួន៧ដងថា៖ أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ (ខ្ញុំសុំពីអល់ឡោះជាម្ចាស់និងអានុភាពរបស់ទ្រង់ឲ្យបញ្ចៀសរូបខ្ញុំពីប្រការអាក្រក់ដែលខ្ញុំជួបប្រទះ និងពីអ្វីដែលខ្ញុំខ្លាច)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
រ៉ស៊ូលុលឡោះ ﷺ កាលណាលោកទៅសួរសុខទុក្ខអ្នកជំងឺ លោកតែងបួងសួងឲ្យអ្នកជំងឺដោយសូត្រថា៖ أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا (ឱព្រះជាម្ចាស់នៃមនុស្សលោក! សូមទ្រង់បំបាត់ជំងឺនេះ និងឲ្យគាត់បានជាសះស្បើយផង។ ទ្រង់ជាអ្នកឲ្យជាសះស្បើយ។ គ្មានអ្នកណាមានលទ្ធភាពក្រៅពីទ្រង់ដែលអាចធ្វើឲ្យជាទាំងស្រុងពីជំងឺទាំងពួងឡើយ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាទៅសួរសុខទុក្ខអ្នកជំងឺដែលអាយុកាលកំណត់របស់ខ្លួនមិនទាន់មកដល់ ហើយគេបានសូត្រនៅក្បែរអ្នកជំងឺនោះចំនួនប្រាំពីរដងថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ខ្ញុំនឹងប្រគល់ទង់ជ័យនេះឱ្យទៅបុរសម្នាក់នៅថ្ងៃស្អែកដែលអល់ឡោះនឹងប្រទានជ័យជម្នះដោយស្នាដៃរបស់គាត់។ គាត់ស្រឡាញ់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ក៏ស្រឡាញ់គាត់ដែរ”។ គាត់បាននិយាយថា៖ នៅយប់នោះ មនុស្សម្នាបាននាំគ្នាជជែកគ្នាថា តើអ្នកណាដែលនឹងត្រូវគេផ្តល់ទង់ជ័យនោះឲ្យ។ លុះព្រឹកឡើង មនុស្សម្នាទាំងឡាយនាំគ្នាមករករ៉ស៊ូលុលឡោះ ﷺ ដោយពួកគេគ្រប់គ្នាសង្ឃឹមថា នឹងត្រូវគេផ្តល់ទង់ជ័យនោះឲ្យ។ ពេលនោះ លោកបានសួរថា៖ “តើ អាលី ពិន អាពីត៏ឡិប នៅឯណា”? មានគេឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! គាត់ឈឺភ្នែក។ លោកក៏បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកបញ្ជូនមនុស្សទៅកាន់គាត់(ហៅគាត់មក)”។ នៅពេលគេនាំគាត់មកដល់ រ៉ស៊ូលុលឡោះ ﷺ បានផ្លុំស្តោះភ្នែកគាត់ និងបានបួងសួងឲ្យគាត់។ ខណៈនោះ គាត់ក៏ជាភ្លាម ហាក់ដូចជាមិនបានឈឺអ្វីទាំងអស់។ បន្ទាប់មក លោកក៏បានផ្តល់ទង់ជ័យនោះឲ្យទៅគាត់។ ពេលនោះ អាលីបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំត្រូវប្រយុទ្ធនឹងពួកគេ រហូតដល់ពួកគេ(ក្លាយជាអ្នកឥស្លាម)ដូចពួកយើងដែរឬ? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកធ្វើដំណើរទៅមុខបន្តិចម្ដងៗ រហូតដល់ទឹកដីរបស់ពួកគេ។ បន្ទាប់មក ចូរអ្នកអំពាវនាវពួកគេទៅកាន់សាសនាអ៊ីស្លាម ហើយប្រាប់ពួកគេពីកាតព្វកិច្ចដែលពួកគេត្រូវបំពេញចំពោះអល់ឡោះជាម្ចាស់។ សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះចង្អុលបង្ហាញបុរសណាម្នាក់(ឲ្យចូលអ៊ីស្លាម)តាមរយៈអ្នក គឺវាល្អប្រសើរសម្រាប់អ្នកជាងការដែលអ្នកមានសត្វអូដ្ឋពណ៌ក្រហមទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម