عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (13)
“ម្ចាស់កម្មសិទ្ធិមាស ឬប្រាក់គ្រប់រូបដែលមិនបំពេញតាមកាតព្វកិច្ចរបស់វា នៅថ្ងៃបរលោកគេនឹងក្រាលកម្រាលជាច្រើនអំពីភ្លើងសម្រាប់ជននោះ ដោយគេយកកម្រាលនោះទៅដុតក្នុងនរក រួចយកវាមកអ៊ុតលើចំហៀងខ្លួន ថ្ងាស់ និងខ្នងរបស់ជននោះ។ រាល់ពេលដែលវាត្រជាក់ គេនឹងដុតវាម្តងទៀតនៅថ្ងៃមួយដែលមានរយៈពេលស្មើនឹង៥០ពាន់ឆ្នាំ រហូតដល់គេកាត់សេចក្ដីរវាងខ្ញុំបម្រើទាំងឡាយ។ នៅពេលនោះ គេនឹងឃើញផ្លូវរបស់ខ្លួន ឬមួយទៅកាន់ឋានសួគ៌ ឬមួយទៅកាន់ឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ការដូរប្រាក់នឹងមាស គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ(ហុចទៅ ហុចមក)។ ការដូរស្រូវបាឡេនឹងស្រូវបាឡេ គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ។ ការដូរស្រូវសាឡីនឹងស្រូវសាឡី គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ។ ការដូរផ្លែល្មើនឹងផ្លែល្មើ គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានមកជួបរ៉ស៊ូលុលឡោះ ﷺ ជាមួយនឹងមនុស្សមួយក្រុមដែលមកពីកុលសម្ព័ន្ធ អាល់អាស្ហអារី ដើម្បីសុំឱ្យលោកផ្តល់សត្វជំនិះ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនអាចផ្តល់សត្វជំនិះដល់ពួកអ្នកឡើយ។ ខ្ញុំគ្មានអ្វីសម្រាប់ឱ្យពួកអ្នកជិះនោះទេ”។ បន្ទាប់មក ពួកយើងបានស្នាក់នៅមួយរយៈពេលដែលអល់ឡោះចេតនា។ ក្រោយមក គេបាននាំសត្វអូដ្ឋមក។ ពេលនោះ លោកក៏បានបង្គាប់ប្រើឱ្យផ្តល់សត្វអូដ្ឋបីក្បាលដល់ពួកយើង។ នៅពេលដែលពួកយើងចេញដំណើរ ពួកយើងបាននិយាយគ្នាថា៖ អល់ឡោះជាម្ចាស់មិនផ្តល់ពរជ័យដល់ពួកយើងឡើយ។ ពួកយើងបានមកជួបរ៉ស៊ូលុលឡោះ ﷺ ដើម្បីសុំសត្វជិះ ហើយលោកបានស្បថថា លោកមិនអាចផ្តល់សត្វជំនិះដល់ពួកយើងឡើយ តែលោកបែរជាបានផ្តល់ឱ្យពួកយើងទៅវិញ។ អាពូមូសាបាននិយាយថា៖ ពួកយើងក៏ទៅជួបនឹងណាពី ﷺ ហើយបានរៀបរាប់រឿងនេះប្រាប់ដល់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនបានផ្តល់សត្វជំនិះដល់ពួកអ្នកនោះឡើយ។ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់ទេដែលបានផ្តល់សត្វជំនិះឱ្យពួកអ្នក។ សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះមានចេតនា បើសិនជាខ្ញុំស្បថលើប្រការអ្វីមួយ ក្រោយមក ខ្ញុំឃើញថា ប្រការផ្សេង គឺល្អជាង នោះខ្ញុំនឹងធ្វើការពិន័យជម្រុះសម្បថរបស់ខ្ញុំ ហើយធ្វើនូវប្រការដែលល្អជាងនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រសិនបើបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកយកខ្សែ ហើយឡើងភ្នំរកអូស រួចលីវានឹងខ្នងរបស់ខ្លួនយកមកលក់ដែលធ្វើឲ្យអល់ឡោះរក្សាមុខមាត់របស់គេនោះ គឺល្អប្រសើរសម្រាប់រូបគេជាងការសុំពីអ្នកដទៃដែលគេឲ្យ ឬមិនឲ្យនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ មនុស្សបីប្រភេទដែលយើងនឹងឈ្លោះជាមួយពួកគេនៅថ្ងៃបរលោកគឺ បុរសដែលបានធ្វើការសន្យាក្នុងនាមយើង ក្រោយមកគេបែរជាក្បត់, បុរសម្នាក់ដែលលក់មនុស្សដែលមានសេរីភាពហើយទទួលទានកម្រៃនោះ និងបុរសម្នាក់ដែលជួលកម្មករ ហើយកម្មករនោះបានបំពេញកាតព្វកិច្ចរបស់ខ្លួន ប៉ុន្ដែរូបគេបែរជាមិនឲ្យថ្លៃឈ្នួលរបស់កម្មករនោះទៅវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“មិនមែនជាទង្វើរបស់អ្នកមានជំនឿឡើយដែលរូបគេមានអ្វីត្រូវផ្ដាំផ្ញើ ហើយគេទុកឲ្យរំលងបីយប់ដោយមិនបានសរសេរបណ្ដាំនោះ”។ អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយ៖ ចាប់តាំងពីពេលដែលខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ មានប្រសាសន៍ដូច្នេះមក ខ្ញុំមិនដែលទុកឲ្យយប់ណាមួយរំលងផុតទៅដោយមិនបានសរសេរពាក្យបណ្ដាំនោះឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱអាពូហ្សើរ! នៅពេលអ្នកដាំស្ល សូមអ្នកដាក់ទឹកឲ្យច្រើន ហើយចែកចាយដល់អ្នកជិតខាងរបស់អ្នកផងដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណារីករាយចង់ឲ្យអល់ឡោះរំដោះខ្លួនឲ្យរួចផុតពីទុក្ខលំបាកនានានៅថ្ងៃបរលោក ចូរឲ្យគេជួយសម្រួលដល់អ្នកដែលមានការលំបាក ឬ លើកលែងបំណុលនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម