Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

14 នៃ 839 កាត

លុបតម្រង
“ម្ចាស់កម្មសិទ្ធិមាស ឬប្រាក់គ្រប់រូបដែលមិនបំពេញតាមកាតព្វកិច្ចរបស់វា នៅថ្ងៃបរលោកគេនឹងក្រាលកម្រាលជាច្រើនអំពីភ្លើងសម្រាប់ជននោះ ដោយគេយកកម្រាលនោះទៅដុតក្នុងនរក រួចយកវាមកអ៊ុតលើចំហៀងខ្លួន ថ្ងាស់ និងខ្នងរបស់ជននោះ។ រាល់ពេលដែលវាត្រជាក់ គេនឹងដុតវាម្តងទៀតនៅថ្ងៃមួយដែលមានរយៈពេលស្មើនឹង៥០ពាន់ឆ្នាំ រហូតដល់គេកាត់សេចក្ដីរវាងខ្ញុំបម្រើទាំងឡាយ។ នៅពេលនោះ គេនឹងឃើញផ្លូវរបស់ខ្លួន ឬមួយទៅកាន់ឋានសួគ៌ ឬមួយទៅកាន់ឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ការដូរប្រាក់នឹងមាស គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ(ហុចទៅ ហុចមក)។ ការដូរស្រូវបាឡេនឹងស្រូវបាឡេ គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ។ ការដូរស្រូវសាឡីនឹងស្រូវសាឡី គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ។ ការដូរផ្លែល្មើនឹងផ្លែល្មើ គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានមកជួបរ៉ស៊ូលុលឡោះ ﷺ ជាមួយនឹងមនុស្សមួយក្រុមដែលមកពីកុលសម្ព័ន្ធ អាល់អាស្ហអារី ដើម្បីសុំឱ្យលោកផ្តល់សត្វជំនិះ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនអាចផ្តល់សត្វជំនិះដល់ពួកអ្នកឡើយ។ ខ្ញុំគ្មានអ្វីសម្រាប់ឱ្យពួកអ្នកជិះនោះទេ”។ បន្ទាប់មក ពួកយើងបានស្នាក់នៅមួយរយៈពេលដែលអល់ឡោះចេតនា។ ក្រោយមក គេបាននាំសត្វអូដ្ឋមក។ ពេលនោះ លោកក៏បានបង្គាប់ប្រើឱ្យផ្តល់សត្វអូដ្ឋបីក្បាលដល់ពួកយើង។ នៅពេលដែលពួកយើងចេញដំណើរ ពួកយើងបាននិយាយគ្នាថា៖ អល់ឡោះជាម្ចាស់មិនផ្តល់ពរជ័យដល់ពួកយើងឡើយ។ ពួកយើងបានមកជួបរ៉ស៊ូលុលឡោះ ﷺ ដើម្បីសុំសត្វជិះ ហើយលោកបានស្បថថា លោកមិនអាចផ្តល់សត្វជំនិះដល់ពួកយើងឡើយ តែលោកបែរជាបានផ្តល់ឱ្យពួកយើងទៅវិញ។ អាពូមូសាបាននិយាយថា៖ ពួកយើងក៏ទៅជួបនឹងណាពី ﷺ ហើយបានរៀបរាប់រឿងនេះប្រាប់ដល់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនបានផ្តល់សត្វជំនិះដល់ពួកអ្នកនោះឡើយ។ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់ទេដែលបានផ្តល់សត្វជំនិះឱ្យពួកអ្នក។ សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះមានចេតនា បើសិនជាខ្ញុំស្បថលើប្រការអ្វីមួយ ក្រោយមក ខ្ញុំឃើញថា ប្រការផ្សេង គឺល្អជាង នោះខ្ញុំនឹងធ្វើការពិន័យជម្រុះសម្បថរបស់ខ្ញុំ ហើយធ្វើនូវប្រការដែលល្អជាងនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“មិនមែនជាទង្វើរបស់អ្នកមានជំនឿឡើយដែលរូបគេមានអ្វីត្រូវផ្ដាំផ្ញើ ហើយគេទុកឲ្យរំលងបីយប់ដោយមិនបានសរសេរបណ្ដាំនោះ”។ អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយ៖ ចាប់តាំងពីពេលដែលខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ មានប្រសាសន៍ដូច្នេះមក ខ្ញុំមិនដែលទុកឲ្យយប់ណាមួយរំលងផុតទៅដោយមិនបានសរសេរពាក្យបណ្ដាំនោះឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱអាពូហ្សើរ! នៅពេលអ្នកដាំស្ល សូមអ្នកដាក់ទឹកឲ្យច្រើន ហើយចែកចាយដល់អ្នកជិតខាងរបស់អ្នកផងដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណារីករាយចង់ឲ្យអល់ឡោះរំដោះខ្លួនឲ្យរួចផុតពីទុក្ខលំបាកនានានៅថ្ងៃបរលោក ចូរឲ្យគេជួយសម្រួលដល់អ្នកដែលមានការលំបាក ឬ លើកលែងបំណុលនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម