Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

2 នៃ 839 កាត

លុបតម្រង
ខ្ញុំធ្លាប់ជាអ្នកចាក់ស្រាឲ្យគេផឹកនៅក្នុងផ្ទះរបស់អាពូតល់ហះ ដែលនៅថ្ងៃនោះ ស្រារបស់ពួកគេគឺជា ហ្វាហ្ទៀខ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានបញ្ជាឲ្យអ្នកប្រកាសមកប្រកាសថា៖ ចូរដឹងថា ជាការពិតណាស់ ស្រាត្រូវបានគេដាក់បម្រាមហើយ។ គាត់បាននិយាយថា៖ ពេលនោះ អាពូតល់ហះ បាននិយាយមកកាន់ខ្ញុំថា៖ ចូរចេញទៅក្រៅ ហើយចាក់ស្រាទាំងនោះចោលទៅ។ ដូចនេះ ខ្ញុំក៏ចេញទៅ ហើយចាក់ស្រាទាំងនោះចោល ហើយវាក៏ហូរតាមផ្លូវក្នុងក្រុងម៉ាទីណះ។ ពេលនោះ មានអ្នកខ្លះនិយាយថា៖ ជាការពិតណាស់ មនុស្សមួយចំនួនត្រូវបានគេសម្លាប់ ខណៈដែលស្រានៅក្នុងពោះរបស់ពួកគេនៅឡើយ។ ខណៈនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖ ﴿لَيْسَ عَلَى الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جُنَاحٌ فِيمَا طَعِمُوا ﴾ [سورة المائدة(93)] “គ្មានបាបកម្មអ្វីឡើយចំពោះបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវអ្វីដែលពួកគេបានទទួលទាន(ស្រាមុនពេលបម្រាម)” ។ (អាល់ម៉ាអ៊ីហ្ទះ៖ ៩៣)
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅពេលអាយ៉ាត់៖ “إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا لِيَغْفِرَ لَكَ اللهُ” រហូតដល់បន្ទូលរបស់ទ្រង់៖ “فَوْزًا عَظِيمًا” បានបញ្ចុះមក គឺក្នុងពេលដែលលោកត្រឡប់មកពី អាល់ហ៊ូទៃពីយ៉ះវិញ ខណៈដែលពួកគេលាយឡំទៅដោយទុក្ខព្រួយ និងភាពនឿយហត់។ ពិតណាស់ គេបានសំឡះសត្វអូដ្ឋមួយក្បាលនៅឯហ៊ូទៃពីយ៉ះ។ ពេលនោះ រ៉ស៊ូលុលឡោះលោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ គេបានបញ្ចុះអាយ៉ាត់មួយមកកាន់ខ្ញុំដែលខ្ញុំស្រឡាញ់ជាងលោកិយទាំងមូលទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម