عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
បង្ហាញប្រភពដែលនៅសល់
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (15)
“ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ដ៏អស្ចារ្យបំផុតណាមួយនៃគម្ពីររបស់អល់ឡោះដែលអ្នកបានទន្ទេញចាំ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងរ៉សូលរបស់ទ្រង់ដែលដឹងបំផុត។ លោកបានសួរទៀតថា៖ “ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ។ នៅពេលនោះ មានគេប្រកាសថា៖ ឱអ្នកឋានសួគ៌។ ពេលនោះ អ្នកឋានសួគ៌ក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ក្រោយមក មានគេប្រកាសទៀតថា៖ ឱអ្នកឋាននរក។ ពេលនោះ អ្នកឋាននរកក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ពេលនោះ សេចក្តីស្លាប់ក៏ត្រូវបានគេសំឡេះ។ ក្រោយមក គេក៏ប្រកាសទៀតថា៖ ឱអ្នកឋានសួគ៌! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ ឱអ្នកឋាននរក! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ បន្ទាប់ រ៉ស៊ូលុលឡោះបានសូត្រថា៖ “ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោកស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយ”។ (ម៉ារយ៉ាំ៖៣៩)។ ពួកដែលស្ថិតក្នុងភាពព្រងើយកន្តើយទាំងនោះ គឺពួកដែលរស់នៅដើម្បីតែលោកិយ។ “ហើយពួកគេគ្មានជំនឿឡើយ”។ (ម៉ារយ៉ាំ៖៣៩)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅពេលដែលអាយ៉ាត់នេះបានបញ្ចុះទៅលើរ៉ស៊ូលុលឡោះ ﷺ ៖ “អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយប្រសិនបើពួកអ្នកលាតត្រដាងអ្វីដែលមាននៅក្នុងខ្លួនរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវា គឺអល់ឡោះនឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះ។ ហើយអល់ឡោះទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៤)។ គាត់បាននិយាយថា៖ ការណ៍នេះមានភាពធ្ងន់ធ្ងរចំពោះសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ។ ដូចនេះ ពួកគេក៏ទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ បន្ទាប់មក ពួកគេបានលុតជង្គង់ចុះ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! គេបានដាក់កាតព្វកិច្ចលើពួកយើងនូវទង្វើជាច្រើនដែលពួកយើងមានលទ្ធភាពធ្វើ ដូចជាការសឡាត ការកាន់អំណត់បួស ការប្រយុទ្ធតស៊ូ(ជីហាទ) និងការបរិច្ចាគទាន។ ប៉ុន្តែ (ឥឡូវនេះ)គេបានបញ្ចុះអាយ៉ាត់នេះមកកាន់លោក ហើយពួកយើងគ្មានលទ្ធភាពធ្វើវាឡើយ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកចង់និយាយដូចពួកអះលីគីតាបទាំងពីរមុនពួកអ្នកបាននិយាយឬ ដែលថា៖ ពួកយើងបានឮហើយ តែពួកយើងមិនប្រតិបត្តិតាមឡើយ។ ផ្ទុយទៅវិញ ចូរពួកអ្នកនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ ពួកគេក៏និយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់។ នៅពេលដែលក្រុមនោះសូត្រវាសាចុះសាឡើងហើយ អណ្តាតពួកគេក៏បានទន់ទៅៗ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់(ដែលមានអត្ថន័យថា)៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលព្រះជាម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា៖) ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះឡើយ។ ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៥)។ នៅពេលដែលពួកគេធ្វើបែបនេះ អល់ឡោះជាម្ចាស់ក៏បាននិរាករណ៍អាយ៉ាត់ខាងលើ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “អល់ឡោះជាម្ចាស់មិនដាក់បន្ទុកលើអ្នកណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាបានសាងអំពើល្អ គឺទទួលបានផលល្អ ហើយជនណាបានសាងអំពើអាក្រក់ គឺទទួលបានផលអាក្រក់។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំយកទោសពៃរ៍ពួកយើងអី្វ ប្រសិនបើពួកយើងបានភេ្លចភ្លាំង ឬជ្រុលជ្រួសដោយអចេតនា”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ភារកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងអ្វី”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវា”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យដល់ពួកយើង អភ័យទោសដល់ពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពារពួកយើង។ ដូចេ្នះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿផង”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៦)។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ខ្ញុំធ្លាប់ជាអ្នកចាក់ស្រាឲ្យគេផឹកនៅក្នុងផ្ទះរបស់អាពូតល់ហះ ដែលនៅថ្ងៃនោះ ស្រារបស់ពួកគេគឺជា ហ្វាហ្ទៀខ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានបញ្ជាឲ្យអ្នកប្រកាសមកប្រកាសថា៖ ចូរដឹងថា ជាការពិតណាស់ ស្រាត្រូវបានគេដាក់បម្រាមហើយ។ គាត់បាននិយាយថា៖ ពេលនោះ អាពូតល់ហះ បាននិយាយមកកាន់ខ្ញុំថា៖ ចូរចេញទៅក្រៅ ហើយចាក់ស្រាទាំងនោះចោលទៅ។ ដូចនេះ ខ្ញុំក៏ចេញទៅ ហើយចាក់ស្រាទាំងនោះចោល ហើយវាក៏ហូរតាមផ្លូវក្នុងក្រុងម៉ាទីណះ។ ពេលនោះ មានអ្នកខ្លះនិយាយថា៖ ជាការពិតណាស់ មនុស្សមួយចំនួនត្រូវបានគេសម្លាប់ ខណៈដែលស្រានៅក្នុងពោះរបស់ពួកគេនៅឡើយ។ ខណៈនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖
﴿لَيْسَ عَلَى الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جُنَاحٌ فِيمَا طَعِمُوا ﴾ [سورة المائدة(93)]
“គ្មានបាបកម្មអ្វីឡើយចំពោះបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវអ្វីដែលពួកគេបានទទួលទាន(ស្រាមុនពេលបម្រាម)” ។ (អាល់ម៉ាអ៊ីហ្ទះ៖ ៩៣)
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ លោកតែងតែរំលឹកទៅចំពោះអល់ឡោះគ្រប់ពេលវេលាទាំងអស់។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
នៅពេលដែល អាពូត៏ឡឹប ជិតទទួលមរណភាព រ៉ស៊ូលុលឡោះ ﷺ បានមកជួបគាត់ ហើយលោកបានឃើញ អាពូជើហាល់ និង អាប់ទុលឡោះ ពិន អាពីអូម៉ៃយ៉ះ ពិន អាល់មូហ្គីរ៉ោះ នៅទីនោះផងដែរ។ លោកបានមានប្រសាសន៍ថា៖ “ឱមា! សូមមាពោលថា៖ لَا إِلَهَ إِلَّا اللهُ (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ជាពាក្យមួយដែលខ្ញុំនឹងប្រើដើម្បីនិយាយការពារមានៅចំពោះអល់ឡោះជាម្ចាស់”។ ពេលនោះ អាពូជើហាល់ និង អាប់ទុលឡោះ ពិន អាពីអ៊ូម៉ៃយ៉ះ បាននិយាយថា៖ តើអ្នកស្អប់សាសនារបស់អាប់ទុលមូតល់ឡឹបឬ? រ៉ស៊ូលុលឡោះ ﷺ នៅតែបន្តបង្ហាញឲ្យគាត់ពោលពាក្យនោះ តែពួកគេទាំងពីរនាក់ក៏នៅតែនិយាយពាក្យនោះដដែលៗ រហូតដល់អាពូត៏ឡឹប បាននិយាយនូវពាក្យចុងក្រោយទៅកាន់ពួកគាត់ថា៖ ខ្ញុំស្ថិតនៅលើសាសនារបស់អាប់ទុលមូតល់ឡឹប ហើយគាត់បដិសេធមិនព្រមពោលពាក្យ لَا إِلَهَ إِلَّا اللهُ ឡើយ។ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “សូមស្បថនឹងអល់ឡោះ! ខ្ញុំនឹងសុំអភ័យទោសឲ្យមា ប្រសិនបើខ្ញុំមិនត្រូវបានគេហាមឃាត់អំពីវាទេនោះ”។ ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖
﴿مَا كَانَ لِلنَّبِيِّ وَالَّذِينَ آمَنُوا أَنْ يَسْتَغْفِرُوا لِلْمُشْرِكِينَ ﴾ [سورة التوبة(113)]
(ណាពី និងបណ្ដាអ្នកមានជំនឿគ្មានសិទ្ធិសុំការអភ័យទោសឱ្យពួកដែលធ្វើស្ហ៊ីរិកឡើយ)
ហើយអល់ឡោះក៏បានបញ្ចុះអាយ៉ាត់ទាក់ទងនឹងអាពូត៏ឡឹបផងដែរ ដោយទ្រង់បានមានបន្ទូលទៅកាន់រ៉ស៊ូលុលឡោះ ﷺ ថា៖
﴿إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ ﴾ [سورة القصص(56)]
(ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញចំពោះជនណាដែលអ្នកស្រឡាញ់បានឡើយ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកសូត្រគម្ពីរគួរអាន ព្រោះវានឹងជួយអន្ដរាគមន៍ដល់ម្ចាស់របស់វានៅថ្ងៃបរលោក។ ចូរពួកអ្នកសូត្រ អាសហ្សះរ៉វែន៖ វានោះគឺ ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ និងស៊ូរ៉ោះ អាលីអ៊ិមរ៉ន។ ជាការពិតណាស់ នៅថ្ងៃបរលោក ស៊ូរ៉ោះទាំងពីរនឹងមកដល់ប្រៀបដូចជាពពកពីរ ឬដូចជាស្រមោលពីរ ឬដូចជាហ្វូងសត្វស្លាបពីរជួរ ដើម្បីការពារម្ចាស់របស់វា។ ចូរពួកអ្នកសូត្រស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។ ជាការពិតណាស់ ការទទួលយកវា គឺផ្តល់នូវពរជ័យ។ ការបោះបង់វា គឺនាំមកនូវការសោកស្តាយ ហើយអ្នកប្រើមន្តអាគមក៏មិនអាចប៉ះពាល់វាបានដែរ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ខ្ញុំបាននៅកន្លែងមិមពើររ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ មានបុរសម្នាក់និយាយថា៖ ខ្ញុំមិនខ្វល់ទេថាត្រូវសាងទង្វើអ្វីបន្ទាប់ពីចូលសាសនាឥស្លាម ក្រៅពីការផ្តល់ទឹកដល់អ្នកធ្វើធម្មយាត្រាហាជ្ជី។ បុរសម្នាក់ទៀតនិយាយថា៖ ៖ ខ្ញុំមិនខ្វល់ទេថាត្រូវសាងទង្វើអ្វីបន្ទាប់ពីចូលសាសនាឥស្លាម ក្រៅពីការថែរក្សាម៉ាស្ជិតអាល់ហារ៉ម។ ហើយមានបុរសម្នាក់ទៀតនិយាយថា៖ ការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ គឺប្រសើរជាងអ្វីដែលពួកអ្នកនិយាយទៅទៀត។ នៅពេលនោះ អ៊ូមើរបានហាមឃាត់ពួកគេ ហើយបាននិយាយថា៖ ចូរពួកអ្នកកុំតម្លើងសំឡេងរបស់ពួកអ្នកនៅកន្លែងមិមពើររ៉ស៊ូលុលឡោះ ﷺ ខណៈដែលនោះ គឺនៅក្នុងថ្ងៃជុមអាត់។ ក៏ប៉ុន្តែ នៅពេលណាដែលខ្ញុំសឡាតជុមអាត់រួច ខ្ញុំនឹងចូលទៅ(ជួបលោក) និងសួរលោកចំពោះអ្វីដែលពួកអ្នកខ្វែងគំនិតគ្នាចំពោះវា។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉មស្មើនឹងអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក” [អាត់តាវហ្ពះ:១៩] រហូតដល់ចប់អាយ៉ាត់។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម