Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

19 នៃ 839 កាត

លុបតម្រង
រ៉ស៊ូលុលឡោះ ﷺ បានសូត្រអាយ៉ាត់នេះ៖ ﴿هُوَ الَّذِي أَنْزَلَ عَلَيْكَ الْكِتَابَ مِنْهُ آيَاتٌ مُحْكَمَاتٌ هُنَّ أُمُّ الْكِتَابِ وَأُخَرُ مُتَشَابِهَاتٌ فَأَمَّا الَّذِينَ فِي قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَابَهَ مِنْهُ ابْتِغَاءَ الْفِتْنَةِ وَابْتِغَاءَ تَأْوِيلِهِ وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ وَالرَّاسِخُونَ فِي الْعِلْمِ يَقُولُونَ آمَنَّا بِهِ كُلٌّ مِنْ عِنْدِ رَبِّنَا وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ﴾ [سورة آل عمران(7)] (អល់ឡោះគឺជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នក(មូហាំម៉ាត់)ដែលមានអាយ៉ាត់មួយចំនួនមានភាពច្បាស់លាស់។ វានោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានអាយ៉ាត់ខ្លះទៀតដែលមានភាពមិនច្បាស់លាស់។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀងទៅរកភាពវងេ្វង គឺពួកគេតាមតែអ្វីដែលជាភាពមិនច្បាស់លាស់ដើម្បីបង្កឱ្យមានភាពចលាចល និងស្វែងរកអត្ថន័យខុសពីបន្ទូលពិត។ ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹង(សាសនា) ពួកគេនិយាយថា៖ ពួកយើងបានជឿនឹងវា(គម្ពីរគួរអាន)ហើយ ។ ទាំងអស់នោះសុទ្ធតែមកពីម្ចាស់របស់ពួកយើង។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួកបញ្ញាជនប៉ុណ្ណោះ។) អាអ៊ីស្ហះបាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលណាដែលអ្នកបានឃើញ”ពួកដែលតាមតែអ្វីដែលជាភាពមិនច្បាស់លាស់” អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានលើកឈ្មោះពួកគេនោះ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលទន្ទេញចាំដប់អាយ៉ាត់ដំបូងនៃស៊ូរ៉ោះអាល់កះហ្វីនឹងត្រូវបានគេការពារពីហ្ជាច់ហ្ជាល”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ “ដប់អាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់កះហ្វី”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ មានបុរសម្នាក់នៃពួកយូដាបាននិយាយទៅកាន់គាត់ថា៖ ឱអាមីរុលមុមីនីន! មានអាយ៉ាត់មួយនៅគម្ពីររបស់ពួកអ្នកដែលពួកអ្នកសូត្រវា ប្រសិនបើអាយ៉ាត់នោះត្រូវបានគេបញ្ចុះមកលើពួកយើងជាពួកយូដាវិញ ពួកយើងប្រាកដជាយកថ្ងៃនោះ ធ្វើជាថ្ងៃបុណ្យជាមិនខាន។ គាត់បានសួរថា៖ តើអាយ៉ាត់មួយណាទៅ? បុរសនោះបានឆ្លើយថា៖ គឺអាយ៉ាត់៖ “ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបានបង្គ្រប់ឧបការគុណរបស់យើងឱ្យពួកអ្នក ហើយយើងពេញចិត្តឲ្យពួកអ្នកជ្រើសរើសយកសាសនាឥស្លាមធ្វើជាសាសនា”។ [អាល់ម៉ាអ៊ីហ្ទះ៖៣]។ អ៊ូមើរបាននិយាយថា៖ យើងពិតជាបានដឹងអំពីថ្ងៃនោះ ហើយនិងកន្លែងដែលគេបញ្ចុះអាយ៉ាត់នេះទៅកាន់ណាពី ﷺ គឺនៅពេលដែលលោកកំពុងឈរនៅឯអារ៉ហ្វះ ក្នុងថ្ងៃជុមអាត់(ថ្ងៃសុក្រ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានបែងចែកសឡាតរវាងយើង និងខ្ញុំបម្រើរបស់យើងជាពីរចំណែក ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេសុំ។ ដូចនេះ នៅពេលដែលខ្ញុំបម្រើរបស់យើងសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “حَمِدَنِي عَبْدِي”(ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង)។ នៅពេលដែលគេសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “ أَثْنَى عَلَيَّ عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ مَالِكِ يَوْمِ الدِّينِ “ (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។) ទ្រង់បានមានបន្ទូលថា៖ “ مَجَّدَنِي عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង) ហើយទ្រង់មានបន្ទូលទៀតដែរថា៖ “ فَوَّضَ إِلَيَّ عَبْدِي “(ខ្ញុំបម្រើរបស់យើងបានប្រគល់កិច្ចការរបស់គេមកយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ “ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺរវាងយើង និងខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ។ ហើយនៅពេលដែលគេសូត្រថា៖ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلاَ الضَّالِّينَ (សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹម ត្រូវផងចុះ។ គឺមាគ៌ា របស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا لِعَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺសម្រាប់ខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ខណៈដែលជីព្រីលកំពុងអង្គុយជាមួយណាពី ﷺ ស្រាប់តែលឺសំឡេងមួយមកពីខាងលើគាត់។ គាត់ក៏បានងើយមើលទៅលើ ហើយនិយាយថា៖ នេះគឺជាទ្វារមេឃមួយដែលគេបើកនៅថ្ងៃនេះ។ គេមិនធ្លាប់បើកវាពីមុនឡើយ ទើបតែថ្ងៃនេះប៉ុណ្ណោះ។ ពេលនោះ មានម៉ាឡាអ៊ីកាត់ម្នាក់បានចុះតាមទ្វារនោះ។ គាត់ក៏និយាយទៀតថា៖ នេះគឺជាម៉ាឡាអ៊ីកាត់ម្នាក់ដែលចុះមកកាន់ផែនដី។ គាត់មិនធ្លាប់ចុះមកទេ ទើបតែថ្ងៃនេះប៉ុណ្ណោះ។ ម៉ាឡាអ៊ីកាត់នោះបានឲ្យសាឡាម ហើយនិយាយថា៖ សូមលោករីករាយនឹងពន្លឺពីរយ៉ាងដែលគេផ្ដល់វាឲ្យលោក ហើយគេមិនធ្លាប់ផ្ដល់វាឲ្យណាពីណាម្នាក់មុនលោកឡើយ គឺស៊ូរ៉ោះអាល់ហ្វាទីហះ និងបណ្ដាអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ។ រាល់អក្សរណាមួយដែលលោកសូត្រវា គេនឹងផ្ដល់វាដល់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ(តាមរយៈការមិនគោរពសក្ការៈ)។ ពិតណាស់ ស្ហៃតនវារត់គេចពីផ្ទះដែលគេសូត្រស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកពួកគេធ្លាប់បានសម្លាប់មនុស្សយ៉ាងច្រើន និងធ្លាប់បានប្រព្រឹត្តអំពើហ្ស៊ីណាយ៉ាងច្រើន។ ពួកគេបានទៅជួបនឹងណាពីមូហាំម៉ាត់ ﷺ ហើយបាននិយាយថា៖ ពិតប្រាកដណាស់ អ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកកំពុងតែអំពាវនាវទៅកាន់វា គឺពិតជាល្អណាស់។ ប្រសិនបើអ្នកអាចប្រាប់ពួកយើងបានថា តើមានអ្វីដែលអាចលុបលាងទោសចំពោះអ្វីដែលយើងបានធ្វើដែរឬទេ។ ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖ ﴿وَالَّذِينَ لَا يَدْعُونَ مَعَ اللَّهِ إِلَٰهًا آخَرَ وَلَا يَقْتُلُونَ النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ وَلَا يَزْنُونَ﴾ [سورة الفرقان(68)] (ហើយនិងបណ្ដាអ្នកដែលមិនបួងសួងសុំម្ចាស់ផេ្សងរួមជាមួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់ឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាមច្បាប់ សាសនាអ៊ីស្លាម)ប៉ុណ្ណោះ។ ហើយពួកគេក៏មិនធ្វើហ្ស៊ីណាដែរ) និងបានបញ្ចុះអាយ៉ាត់៖ ﴿قُلْ يَا عِبَادِيَ الَّذِينَ أَسْرَفُوا عَلَىٰ أَنْفُسِهِمْ لَا تَقْنَطُوا مِنْ رَحْمَةِ اللَّهِ ﴾ [سورة الزمر(53)] (ចូរអ្នកពោលថា៖ ឱខ្ញុំទាំងឡាយរបស់យើងដែលបានបំពានលើខ្លួនឯង! ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដាករុណារបស់អល់ឡោះឱ្យសោះ។)
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែព្រះអាទិត្យរះពីទិសខាងលិច។ នៅពេលដែលវារះ មនុស្សលោកបានឃើញវា ពេលនោះ ពួកគេក៏មានជំនឿទាំងអស់គ្នា។ នោះហើយគឺជាពេលដែល “ការមានជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អ ក្នុងពេលដែលគេមានជំនឿទេនោះ”។ (អាល់អាន់អាម៖១៥៨)។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សពីរនាក់បានលាតសម្លៀកបំពាក់របស់ពួកគេដែលនៅចន្លោះពួកគេ ហើយបន្ទាប់មកពួកគេមិនបានធ្វើការទិញលក់ ហើយមិនបានបត់វាវិញដែរ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានយកទឹកដោះអូដ្ឋរបស់គេរួច ហើយគេនឹងមិនផឹកវាឡើយ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានស្តារស្រះរបស់គេ ហើយគេមិនមានពេលវេលាដើម្បីបញ្ចូលទឹកនៅក្នុងវាឡើយ ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលអ្នកណាម្នាក់ដួសអាហារដល់មាត់របស់គេ តែគេមិនទាន់បានហូបវាឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម